khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិនៃឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិនៃឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីស្តាប់នូវការរាយការណ៍របស់លោកមេឃុំដែលបានខិតខំបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនកន្លងមក។ លោកជំទាវបានកោតសរសើរចំពោះការយកចិត្តទុកដាក់បម្រើការងារជូនបងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម និងសំណូមពរលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀតដើម្បីរួមគ្នាធ្វើអំពើល្អបម្រើប្រជាជន និងជម្រុញដល់កូនៗក្មួយៗដែលគ្រប់អាយុបោះឆ្នោតឱ្យទៅចុះឈ្មោះបោះឆ្នោតនិងទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភម៉ាស់ចំនួន២០ប្រអប់ ក្រមាចំនួន១០០ សារ៉ុងចំនួន៥០ និងថវិកាមួយចំនួន ស្ថិតនៅ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម