khmer eng
  • ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ បានអញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់ពីការអនុវត្តការងាររបស់ឃុំ និងភូមិទាំង១០ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ និងជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ និងជាសមាជិកាព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ បានអញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់ពីការអនុវត្តការងាររបស់ឃុំ និងភូមិទាំង១០ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរមូលដ្ឋាន លើបញ្ហាប្រឈម និងប្រមូលព័ត៌មានផ្សេងៗជុំវិញការចុះឈ្មោះ ការពិនិត្យឈ្មោះ ការកែរតម្រូវឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ និងការរីករាលដាលនៃជំងឺ Covod-19 ។ នាឱកាសនោះឯកឧត្តម និងលោកជំទាវ បានឧបត្ថម្ភថវិកាជូនសមាជិកអង្គប្រជុំចំនួន ២០០.០០០៛ និងបានឧបត្ថម្ភដល់ភ្នាក់ងារអង្កេត ពិនិត្យការចុះបញ្ជីចុះឈ្មោះបោះឆ្នោតសម្រាប់រយៈពេល១៥ថ្ងៃចំនួន ៣០០.០០០៛ ផងដែរ ។ ដែលសរុបជាទឹកប្រាក់ទាំងអស់ចំនួន ៥០០.០០០៛ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា