khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ម៉ុ សណ្តាប់ សមាជិកា​គណៈកម្មការទី៨ ព្រឹទ្ធសភាបាន​រៀប​ចំ​ពិធី​សំណេះ​សំណាល​អបអរ​សាទរ​ទិវា​មនុស្ស​ចាស់​កម្ពុជា នៅសង្កាត់ព្រែកព្នៅ
     
    ចែករំលែក ៖

    នៅថ្ងៃច័ន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ េវលាម៉ោង២:០០នាទីរសៀល ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា លេខធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ ម៉ុ សណ្តាប់ បានសហការជាមួយគណៈកម្មការកិច្ចការស្ត្រី និងកុមារ នៃមន្ទីរកិច្ចការនារី រួមជាមួយក្រុមប្រឹក្សាសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាលអបអរសាទរទិវាមនុស្សចាស់កម្ពុជា ឧបត្ថម្ភជូនលោកពុកអ្នក ម៉ែ ចំនួន២៥នាក់ ដោយម្នាក់ៗ ទទួលបាន អង្ករ មីកញ្ចប់ ទឹកដោះគោឆៅ ម៉ាស់ការពារមុខ សាប៊ូដុំ ក្រម៉ា និងថវិកា៥ម៉ឺនរៀល។
    អង្គពិធីសូមថ្លែងអំណរគុណគោរពជូនប្រមុខរាជរដ្ឋភិបាល ដែលបានយកចិត្តទុកដាក់តាមគ្រប់វិធី ដើម្បីការពារអាយុជីវិត និងភាពសុខសាន្តជូនបងប្អូនប្រជាពលរដ្ឋ និងសំណូមពរឱ្យបន្តចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានជាប់ជាប្រចាំកុំធ្វេសប្រហែសដាច់ខាត និងជាពិសេសសូមបន្តចូលរួមទៅចាក់វ៉ាក់សាំងឱ្យគ្រប់ៗគ្នា តាមផែនការដែលបានកំណត់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម