khmer eng
  • ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំឯកសារសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១ព្រឹទ្ធសភា និងគណៈកម្មការទី១រដ្ឋសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត (គណៈកម្មការទី១) បានប្រជុំក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖
    ១.ស្តាប់ការធ្វើបទបង្ហាញរបស់លោក កេត ជិន្នរ៉ន ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីត្រៀមធ្វើបទបង្ហាញជូនគណៈកម្មការទី១រដ្ឋសភា។
    ២.ការផ្តល់មតិយោបល់របស់សមាជិកអង្គប្រជុំ។
    ៣.បញ្ហាផ្សេងៗ។
    កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា លោកប្រធាននាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី លោកប្រធាននាយកដ្ឋានព័ត៌មាន លោកប្រធានការិយាល័យក្រុមភូមិភាគទី៨ មន្រ្តីតំណាងនាយកដ្ឋានពិធីការ និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម