khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធាន​គណៈកម្មការ​ទី៧ ព្រឹទ្ធសភា បាន​អញ្ជើញ​ចូល​រួម​ជាមួយ​លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានសហការជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមាររាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានសហការជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមាររាជធានីភ្នំពេញ បន្តរៀបចំពិធីសំសំណាលអបអរសាទរទិវាមនុស្សចាស់កម្ពុជា នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានឧបត្ថម្ភជូនលោកតា លោកយាយជរា និងពិការ ចំនួន២៥នាក់ ដែលម្នាក់ៗឧបត្ថម្ភជូន
    – អង្ករ២០គីឡូ
    – មីក្រៀម ១កេស
    – សាប៊ូ protex ៤ដុំ
    – ទឹកដោះគោឆៅ ១២កំប៉ុង
    – ក្រម៉ា មួយ
    – ម៉ាស់ការពារមុខ ៥០បន្ទះ
    -ថវិកា ៥០ ០០០រៀល
    អង្គពិធីសូមសម្តែងនូវការគោរពកោតសរសើរជូនចំពោះក្រុមប្រឹក្សាសង្កាត់សង្កាត់សាក់សំពៅ ដែលបានខិតខំជួយសម្រួលចាត់ចែងជូនលោកពុកអ្នកម៉ែដែលមានព្រះជន្មពី៩១ ដល់៩៦ឆ្នាំ ហើយបានអញ្ជើញទៅចាក់វ៉ាក់សាំងគ្រប់ដូសទាំង៣ បានរួចចប់សព្វគ្រប់ល្អណាស់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា