khmer eng
  • ឯកឧត្ដម សួន លន់ និងឯកឧត្ដម សត ណាឌី បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ស្ថិតក្នុងភូមិត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម សួន លន់ សមាជិកគណៈកម្មការទី១០ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្ដម សត ណាឌីសមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អមដំណើរដោយលោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកប្រធានក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ស្ថិតក្នុងភូមិត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។ ក្នុងនោះមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១យួរ សារុង១
    រួមទាំងថវិកាមួយចំនួន ។
    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម បានបន្ដដំណើរចូលរួមក្នុងពិធីប្រគល់ផ្ទះ ១ខ្នង ជូនដល់គ្រួសារលោកយាយ បឹង ម៉ក់ អាយុ ៨២ឆ្នាំ ដែលមានទំហំ៤ × ៦ ធ្វើអំពីដែកប្រក់ស័ង្កសី និងបានឧបត្ថម្ភជូនលោកយាយនូវ សម្ភារៈមួយចំនួនរួមមាន អង្ករ ២០០គីឡូក្រាម មី២កេស ត្រីខ ២យួរ សារុង ៤ ទឹកសណ្ដែក ១កេស ទឹកដោះគោ ៥កំប៉ុង ស្ករស ១គីឡូក្រាម និងថវិកាមួយចំនួន ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម