khmer eng
  • ឯកឧត្តម ឡៅ ឆន បានជួបសំណេះសំណាលជាមួយ លោក លោកស្រីក្រុមប្រឹក្សាឃុំក្រសាំង លោកស្មៀនឃុំ ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
     
    ចែករំលែក ៖

    នៅថ្ងៃព្រហស្បិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ អមដំណើរដោយលោកប្រធាន សមាជិកក្រុមប្រឹក្សាស្រុក និងលោកអភិបាលរងស្រុក បានជួបសំណេះសំណាលជាមួយ លោក លោកស្រីក្រុមប្រឹក្សាឃុំក្រសាំង លោកស្មៀនឃុំ ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើម្បីឈ្វេងយល់ អំពីការដឹកនាំ និងការរីកចម្រើននៅក្នុងឃុំក្រសាំង ស្ថិតនៅសាលប្រជុំសាលាឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្រោយពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តម បានវាយតម្លៃខ្ពស់ចពោះការខិតខំសហការការគ្នា ដើម្បីឱ្យឃុំជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសបានយកចិត្តទុកដាក់ក្នុងការផ្តល់បំរើសេវាសាធារណៈ ការងារសន្តិសុខ សណ្តាប់ធ្នាប់ ការងារភូមិ ឃុំ មានសុវត្ថិភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ផ្តាំផ្ញើរសុំឱ្យក្រុមប្រឹក្សាឃុំទាំងអស់បន្តធ្វើអំពើល្អ បម្រើប្រជាពលរដ្ឋ កាន់តែប្រសើរថែមទៀត។ បន្តអប់រំប្រជាពលរដ្ឋ ឱ្យអនុវត្តជាប្រចាំនូវវិធានការ ៣កុំ និ៣ ការពារ របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីរៀនរស់ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។ ក្នុងឱកាសនោះ ឯកឧត្តម បានជូនរបស់កំដរដៃ ដល់អ្នកចូលរួម ចំនួន១០នាក់ ម្នាក់ៗទទួលបានថវិកា ចំនួន២០០.០០០រៀល ម៉ាស់ ០១ប្រអប់ និងអាល់កុល ០១ដបតូចផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៦ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជើញញចូលរួមក្នុងពិធីបិតសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ខេត្តព្រះសីហនុ
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប