khmer eng
  • ឯកឧត្តម ឆាយ វណ្ណា ជួបជាមួយតំណាងស្ថានទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
     
    ចែករំលែក ៖

     

    នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២:៣០នាទីរសៀល ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Fahad Ur Reham ភារធារីតំណាងស្ថានទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថា​នប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

    នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា បានគូសបញ្ជាក់ថា ចំពោះកិច្ចការសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភាកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនង ជាមួយសភាគ្រប់បណ្តាប្រទេសទាំងអស់ ក្នុងនោះព្រឹទ្ធសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពទ្វេរភាគី រវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារ ណរដ្ឋឥស្លាមប៉ាគីស្ថាន ដើម្បីលើកកម្ពស់ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្របត្តិការរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរឱ្យបានកាន់តែល្អប្រសើរថែមទៀត។

    ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសកម្ពុជាសូមស្វាគមន៍អ្នកវិនិយោគគ្រប់បណ្តាប្រទេសទាំងអស់ ដើម្បីចូលមកវិនិយោគនៅកម្ពុជា ក្នុងនោះឯកឧត្តមមានជំនឿជឿជាក់ថា តាមរយៈស្ថានទូតប៉ាគីស្ថាននៅពេលអនាគតអ្នកវិនិយោគិនប៉ាគីស្ថាននឹងមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

    ជាការឆ្លើយតប ឯកឧត្តម Fahad Ur Reham បានកត់សម្គាល់ថា នៅរយៈពេលចុងក្រោយនេះប្រទេសកម្ពុជាមានការវិវត្តន៍រីកចម្រើនយ៉ាងឆាប់រហ័ស ហើយកំពុងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត។ តាមរយៈស្ថានទូតឥស្លាមប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការផ្សព្វផ្សាយ និងជំរុញដល់អ្នកវិនិយោគទុននៅប្រទេសប៉ាគីស្ថានដើម្បីមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា លើវិស័យ កសិកម្ម ឧស្សាហកម្ម និងវិស័យទេសចរណ៍។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធី ប្រកាសទទួលស្គាល់សមាសភាពគណៈគ្រប់គ្រងគណៈកម្មាធិការសមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ