khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចុះសាកសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិសរុបចំនួន៧០នាក់
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគ៨ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិសរុបចំនួន៧០នាក់  ដើម្បីស្ដាប់នូវរបាយការណ៍ នៃការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា។ បន្ទាប់មកលោកជំទាវបានធ្វើការកោតសរសើរនូវសកម្មភាព និងការខិតខំប្រឹងប្រែង បំពេញការងារតាមភារៈកិច្ច និងតាមតួនាទីរបស់ខ្លួន ជាពិសេសការបម្រើសេវាជូនប្រជាពលរដ្ឋដែលធ្វើឱ្យប្រជាពលរដ្ឋមានសុខសន្តិភាព និងស្ថិរភាពនយោបាយភូមិឃុំមានសវត្ថិភាព។ នៅក្នុងឱកាសនោះដែរ លោកជំទាវបានឧបត្ថម្ភដល់សមាជិកនៃអង្គពិធីទាំងអស់ដោយក្នុងម្នាក់ៗទទួលបានក្រមាចំនួន១ សារ៉ុងចំនួន១ និងថវិកា២៥.០០០រៀល ។ នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម