khmer eng
  • សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាល់ជាមួយមនុស្សវ័យចាស់ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាល់ជាមួយមនុស្សវ័យចាស់ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងម្នាក់ៗទទួលបានអាវរងា ១ ភួយ ១ ក្រម៉ា ១ ប្រេងកូឡា ១ដប តែ១កព្ចាប់ ស្កសរ ១គីឡូក្រាម អំបិល ១កព្ចាប់ ទឹកដោះគោ ១កប៉ុង និងថវិកា២០.០០០រៀល។ ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងពាំនាំនូវការសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចប្រធានព្រឹទ្ធសភាសម្ដេចប្រធានរដ្ឋសភា សម្ដេចនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ បានថ្លែងអំពាវនាវ និងផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន ក្រុមគ្រួសារជួយដល់មនុស្សចាស់ និងរៀបចំឱ្យមនុស្សគ្រប់វ័យទាំងអស់ធ្វើការជាមួយគ្នា និងការចែករំលែកបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមក និងផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវរបស់មនុស្សចាស់ និងការថែទាំពីកូនចៅពេញវ័យ នៅក្នងក្រុមគ្រួសារ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញកម្ពុជាយើង “មាតា-បីតា មានកាតព្វកិច្ចចិញ្ចឹម ថែរក្សា និងអប់រំកូនឱ្យក្លាយជាពលរដ្ឋល្អ ជួយសង្គមដោយមិនពាក់ព័ន្ធនឹងគ្រឿងញៀនគ្រប់ប្រភេទ”។ ឯកឧត្ដម បានបន្តដំណើរទស្សនាសមិទ្ធិផលរីកចម្រើននានាក្នុងខេត្ត ដែលជាផ្លែផ្កា នៃសន្តិភាពដឹកនាំដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងបានផ្តល់អំណោយឡាបូលាងសម្អាតដៃ និងអំណោយជាថវិកាដល់លោកគ្រូ អ្នកគ្រូ ចំនួន៦០នាក់ ម្នាក់ៗ ទទួលបានថវិកា២០.០០០រៀល និងជួយចាក់សាបទីលានកីឡា ដល់សាលាបឋមសិក្សាសុភីផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា បាននាំនូវទៀនចាំព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា វត្តទាំង៧ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងក្រុមគ្រួសារ បាននាំយកទេយ្យ ទានជាគ្រឿងឧបភោគ បរិភោគ បច្ច័យ៤ បច្ច័យសម្រាប់ថ្លៃអគ្គិសនីបំភ្លឺវត្ត ទៅចូលរួមពិធីបុណ្យចូលព្រះវស្សា
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ័បញ្ចប់ការសិក្សាផ្នែកសាសនាឥស្លាមនៅសាលាអាន់នូរ
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន សំភារ:បរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះចៅអធិការវត្តឥន្តបត្តបុរី