khmer eng
  • ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញចុះទៅពិនិត្យការដ្ឋានសាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ក្របីរៀល
     
    ចែករំលែក ៖

    នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញចុះទៅពិនិត្យការដ្ឋានសាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ក្របីរៀល ស្ថិតនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ដែលបច្ចុប្បន្នបានសាងសង់រួចប្រមាណ៨៥%។ នាឱកាសនោះ ឯកឧត្តម បានជួបពិភាក្សាជាមួយគណៈកម្មការសងសង់សាលា និងព្រះចៅអធិការវត្តព្រៃផ្តៅ ព្រមទាំងព្រះសង្ឃជំនួយការក្នុងការទ្រទ្រង់ការសាងសង់សាលា ដើម្បីពិភាក្សារៀបចំធ្វើបុណ្យផ្កាប្រាក់ ដើម្បីប្រមូលបច្ច័យសម្រាប់ដោះស្រាយទូទាត់ថ្លៃគ្រឿងសំណង់ និងឈ្នួលជាងដែលនៅជំពាក់គេចំនួនប្រមាណជា១០ម៉ឺនដុល្លារអាមេរិក និងខិតខំធ្វើយ៉ាងណាឱ្យអាគារនេះ បានបើកបង្រៀនដល់កូនៗ ចៅៗ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន