khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបិទវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ក្រោមអធិបតីភាព ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃចន្ទ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានសិក្ខាកាមចូលរួមសរុបចំនួន១៩២នាក់។

     

    ការបិទវគ្គបណ្តុះបណ្តាលនេះគឺមាន២វគ្គ ទី១វគ្គបណ្តុះបណ្តាលសម្រាប់អ្នកគ្រប់គ្រងថ្នាក់ប្រធាន អនុប្រធាការិយាល័យ ចំនួន១៤៥នាក់ ដែលបានសិក្សាចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ និងទី២ វគ្គបណ្តុះបណ្តាលលសម្រាប់អ្នកដឹកនាំថ្នាក់ប្រធាន អនុប្រធាននាយកដ្ឋាន ចំនួន៤៦នាក់ ដែលបានសិក្សាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឧទេសនាមដោយឯកឧត្តមបណ្ឌិត សួន រ៉ានី អនុរដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២