khmer eng
  • ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបទបង្ហាញស្តីពីដំណើរការគេហទំព័រ និងការផ្តល់សេវាស្រាវជ្រាវសេដ្ឋកិច្ច-សង្គមរបស់នាយកដ្ឋានស្រាវជ្រាវទូទៅ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបទបង្ហាញស្តីពីដំណើរការគេហទំព័រ និងការផ្តល់សេវាស្រាវជ្រាវសេដ្ឋកិច្ច-សង្គមរបស់នាយកដ្ឋានស្រាវជ្រាវទូទៅ ដែលមានសិក្ខាកាមមកពីអង្គភាពចំណុះអគ្គនាយកស្រាវជ្រាវ អគ្គនាយកសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមសរុបចំនួន៨០នាក់ នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា។

    កម្មវិធីនេះប្រព្រឹត្តទៅរយៈមួយព្រឹក ដោយមានការឡើងធ្វើបទបង្ហាញស្តីពីការផ្តល់សេវាស្រាវជ្រាវសេដ្ឋកិច្ច សង្គម របស់នាយកដ្ឋានស្រាវជ្រាវ ដោយលោក សំអឿន ម៉ារឌី ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ បទបង្ហាញស្តីពីវដ្តនៃដំណើការផ្តល់សេវាស្រាវជ្រាវរបស់នាយកដ្ឋាន និងវិធីសាស្រ្តនៃការស្នើសុំសេវាតាមប្រព័ន្ធអនឡាញ និងអហ្វឡាញ ដោយលោក កេត សំអាត ប្រធានការិយាល័យទិន្នន័យស្រាវជា្រវ នៃនាយកដ្ឋានស្រាវជ្រាវ និងបទបង្ហាញស្តីពី ដំណើការបច្ចេកទេសរៀបចំគេហទំព័ររបស់នាយកដ្ឋានស្រាវជ្រាវ ដោយលោក អ៊ុ វិសាល ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន