khmer eng
  • ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានយកនាំយកនូវទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងចតុបច្ច័យ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា
     
    ចែករំលែក ៖

    លោកជំទាវ សាយ ចាន់ណាក់ នាយិការរងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តម ឈី ហុង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានយកនាំយកនូវទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងចតុបច្ច័យ

    របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅក្នុងវត្តអម្ពរផល (ហៅវត្តចុងកោះ) ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។

    ទៀនវស្សា និងទេយ្យទៀនទេយ្យវត្ថុ ដែលត្រូវបានប្រគេនជូនព្រះសង្ឃនាពេលនេះ រួមមាន៖ ទៀនព្រះវស្សា០១គូ អង្ករ មី ត្រីខ ស្ករស ទឹកដោះគោ ទឹកបរិសុទ្ធ ទឹកផ្លែឈើ ព្រមទាំងទេយ្យវត្ថុផ្សេងៗទៀត និងចតុបច្ច័យមួយចំនួន៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន