khmer eng
  • ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើ៖

    ១.បែបបទវាយតម្លៃសមត្ថភាពបុគ្គលិកជាប់កិច្ចសន្យា ដើម្បីបន្តកិច្ចសន្យាការងារដល់បុគ្គលិកជាប់កិច្ចសន្យានៅតាមអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

    ២.បែបបទវាយតម្លៃតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ដែលបានធ្វើកម្មសិក្សារយៈពេល១២ខែ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

    ៣.គំរូព្រឹត្តិបត្រវាយតម្លៃវាយតម្លៃតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ។

     

    កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយករងនៃអគ្គនាយដ្ឋានទាំង៥ អគ្គាធិការ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងប្រធាន អនុប្រធាននាយកដ្ឋានបុគ្គលិក នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយមនុស្សធម៌ចែកជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី អញ្ជើញជាអធិបតីបិទកិច្ចប្រជុំស្តីពី ការចូលរួមយុទ្ធសាស្ត្ររបស់ភាគីពាក់ព័ន្ធ និងការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់យន្តការបញ្ចប់របេងកម្ពុជា
    thumbnail
     
    ឯកឧត្តម គិន ណែត ចូលរួមពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធសមិទ្ធផលនានានៅក្នុងទីអារាមវត្តព្រឹក្សា ( ពេជសារ )
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការចូលរួមយុទ្ធសាស្ត្ររបស់ភាគីពាក់ព័ន្ធ និងការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់យន្តការបញ្ចប់របេងកម្ពុជា