ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងអង្គភាពចំណុះខុទ្ទកាល័យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពី ផែនការការងារសម្រាប់ឆ្នាំ២០២០
នារសៀលថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងអង្គភាពចំណុះខុទ្ទកាល័យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពី ផែនការការងារសម្រាប់ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះខុទ្ទកាល័យ នៃអគ្គលេខាធិការព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។