នាព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលលើ ជំនាញព័ត៌មានវិទ្យា និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនជនបង្គោលមន្រ្តីវៃឆ្លាតជំនាន់ទី១ (Smart Staff V.1) នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។