ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំកម្មវិធីបណ្តុះបណ្តាលបឋមសម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នាព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំកម្មវិធីបណ្តុះបណ្តាលបឋមសម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ដល់ខែសីហា ឆ្នាំ២០១៩ នាពេលខាងមុខ នៅសាលពិសេសខាងជើ វិមានព្រឹទ្ធសភា។