khmer eng
  • ឯកឧត្តម ឡោក ឆាយ បានអញ្ជើញដាក់កម្រោងផ្កា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នាវនៅ បញ្ញា ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាព
     
    ចែករំលែក ៖

    កាលពីព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញដាក់កម្រោងផ្កា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នាវនៅ បញ្ញា ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាព កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៧:០០នាទី ព្រឹក ក្នុងជន្មាយុ៤១ឆ្នាំ ដោយជម្ងឺគាំងបេះដូង។

     

    សពរបស់ឯកឧត្តម ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១១ ផ្លូវលេខ៥០២ សង្កាត់ផ្សារថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន