នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម Muhammad Faruk Khan ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។