ឯកឧត្តម ស៊ីម កា អញ្ជើញជាអធិបតីភាពក្នុងពិធីលៀងសាយភោជន៍ ជូនប្រធានសភាសហព័ន្ធវ៉ាឡូនី-ប្រ៊ុចសែល គណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ
នារាត្រីថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៩:៤៥នាទី នៅភោជនីយដ្ឋាន Topaz ស្ថិននៅខណ្ឌចំការមន រាជធានីភ្នំពេញ ឯកឧត្តម ស៊ីម កា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីលៀងសាយភោជន៍ ជូនឯកឧត្តម ហ្វីលីព កួរ៉ាដ (PHILIPPE COURARD) ប្រធានសភាសហព័ន្ធវ៉ាឡូនី-ប្រ៊ុចសែល ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រម្ពុជា៕