khmer eng
  • ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាល ពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិនៅសាលាឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត
     
    ចែករំលែក ៖

    នារសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាអនុប្រធានគណៈកម្មការទី១ និងលោកជំទាវ កង សៅរ៍ធន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាលេខាធិការគណៈកម្មការទី៣ បានអញ្ជើញជួបសំណេះសំណាល ពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិនៅសាលាឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងឱកាសនោះឯកឧត្តមបានលេីកឡេីងនូវសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ រួមមានទី១.ត្រូវការសន្តិភាព ។ ទី២.ត្រូវការជីវភាពរស់នៅសមរម្យ និងថ្លៃថ្នូរ។ ទី៣.ត្រូវការភាពយុត្តិធម៌ក្នុងសង្គម ។
    មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម បានផ្តាំផ្ញេី និងផ្តល់អនុសាសន៍ៈ
    -ទី១.សូមចូលរួមថែរក្សា ការពារសន្តិភាព
    -ទី២.ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ទាំងក្នុងជួរក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ស្មៀន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរួមគ្នាជាធ្លុងមួយ
    -ទី៣.ត្រូវមានផែនការ ចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន
    -ទី៤.ត្រូវរៀបចំផែនការ វិធានការអោយបានល្អដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ឆ្នាំ២០២២, ជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២៣, ជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឆ្នាំ២០២៥
    -ទី៥.ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ៣របស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ គឺ១.ពាក់ម៉ាសការងារ ២.លាងសម្អាតដៃជាមួយសាប៊ូ និងអាកុល និង៣.រក្សាគម្លាតសុវត្ថិភាព។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា