khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំមេសរប្រចាន់ និងឃុំព្រៃស្រឡិត ក្នុងស្រុកពារាំង ខេត្តព្រៃវែង
     
    ចែករំលែក ៖

    ក្នុងការបំពេញតួនាទីភាពជាតំណាង ក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាឃុំ និងដើម្បីឈ្វេងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍មូលដ្ឋាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេសរប្រចាន់ និងឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវេង សរុបចំនួន ៤១នាក់ ដើម្បីផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗរបស់ព្រឹទ្ធសភា តួនាទី ភារកិច្ចរបស់សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ផ្សព្វផ្សាយវិធានការណ៍ការពារទប់ស្កាត់វីរុសកូវីដ-១៩ និងក្តាប់បញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ និងថ្នាក់មូលដ្ឋាន នៅសាលប្រជុំសាលាឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ ជាមួយគ្នានេះ លោកជំទាវ និងឯកឧត្តម បានឧបត្ថមថវិកាឃុំព្រៃស្រឡិត ៥០ម៉ឺនរៀល និងឃុំមេសរប្រចាន់ ៥០ម៉ឺនរៀល រួមនិងស៊ីម៉ងត៍មួយតោនផងដែរ។

    បន្ទាប់មក លោកជំទាវ និងឯកឧត្តម ក៏បានបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១១គ្រួសារ រស់នៅក្នុងភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ដោយក្នុងមួយគ្រួសារៗទទួលបានមី០១កេស ត្រីខ០១យួរ សៀង០១កែវ ឆៃប៉ូវ០១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន