khmer eng
  • ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវេទិកាក្នុងភូមិភាគទី១ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំវេទិកានៅភូមិភាគទី១ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងបញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមប្រឹក្សាសង្កាត់ក្នុងរាជធានីភ្នំពេញ សម្រាប់រៀបចំវេទិកាក្រោមប្រធានបទស្តីពី « ការអភិវឌ្ឍ និងផ្តល់សេវានៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ» នាពេលខាងមុខ។
    កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាសាលសិក្ខាសាលាប័ណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី១ ឯកឧត្តមប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ថ្នាក់ដឹកនាំ និងមន្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងប្រធានក្រុមប្រឹក្សាសង្កាត់ចំនួន ១០៥នាក់ក្នុងរាជធានីភ្នំពេញ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន