khmer eng
  • ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះទៅជួបលោកគ្រូ អ្នកគ្រូ និងគណៈកម្មការកសាងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ក្រីរៀល ដើម្បីពិភាក្សាក្នុងការអញ្ជើញភ្ញៀវកិត្តិយស និងគណៈអធិបតី ពិសេសមានគំរោង
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះទៅជួបលោកគ្រូ អ្នកគ្រូ និងគណៈកម្មការកសាងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ក្រីរៀល ដើម្បីពិភាក្សាក្នុងការអញ្ជើញភ្ញៀវកិត្តិយស និងគណៈអធិបតី ពិសេសមានគំរោងអញ្ជើញឯកឧត្តមអភិបាលខេត្តសៀមរាប ជាអធិបតីក្នុងពិធីសម្ពោធកាត់ខ្សែបូរ នៅក្នុងខែឧសភាឆ្នាំ២០២១ខាងមុខនេះ។ ក្នុងពេលនោះឯកឧត្តម បានជំរាបជូនដល់លោកគ្រូអ្នកគ្រូឱ្យមានការប្រុងប្រយ័ត្នជាប្រចាំដោយអនុវត្តឱ្យបានជាប្រចាំនូវ « ៣កុំ និង ៣ការពារ » កុំឱ្យមេរោគCOVID-19 កើត និងឆ្លងដល់ខ្លួនយើង សហគមន៍យើងបានឱ្យសោះនិងបានឧបត្ថម្ភជូនសាលាអនុវិទ្យាល័យ ក្របីរៀលនូវអាលកុល ចំនួន៣០លីត្រ និងម៉ាស់ចំនួន៥០០ម៉ាស់ ដោយឡែកសាលាបឋមសិក្សាក្របីរៀល នូវម៉ាស់ចំនួន៥០០ និងអាល់កុល ចំនួន៣០លីត្រ ផងដែរ ស្ថិតនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា