khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមប្រជុំដើម្បីជួបពិភាក្សាពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាស្រុក សង្កាត់ និងភូមិ មេប៉ុស្តិ៍សង្កាត់ ទូទាំងស្រុកបន្ទាយអំពិល
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមប្រជុំ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ដើម្បីជួបពិភាក្សាពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាស្រុក សង្កាត់ និងភូមិ មេប៉ុស្តិ៍សង្កាត់ ទូទាំងស្រុកបន្ទាយអំពិល ដើម្បីក្តាប់អំពីការលំបាក និងសំណូមពរ ដែលរដ្ឋអំណច ស្រុក ឃុំ បានដោះដោះស្រាយជូនប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានផ្តល់នូវអនុសាសន៍មួយចំនួន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយតម្លាភាព និងគុណភាព ពិសេសត្រូវគោរពតាមគោលការណ៍ ៣កុំ និង៣ការពារផងដែរ ស្ថិតនៅសាលប្រជុំសាលាស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន