ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកស្រី នង សានី ជំទប់ទី១ នៅឃុំឈើទាល ខេត្តស្វាយរៀង
នារសៀលថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ តំណាងក្រុមរួមជាមួយប្រធានក្រុមប្រឹក្សាស្រុកស្វាយជ្រំ បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកស្រី នង សានី ជំទប់ទី១ នៅឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយរោគាពាធ។
ក្នុងវេលាដ៏សោកសៅនេះ ឯកឧត្តមបណ្ឌិត បាននាំយកបច្ច័យចំនួន៤សែនរៀល និងភេសជ្ជៈ ជូនដល់គ្រួសារសពផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា