khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា​៖ ការរៀបចំផែនការការងាររបស់ក្រុមសមាជិកព្រឹទ្ធសភា ក្នុងចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ ឆ្នាំ២០២៦ ដើម្បីបំពេញបេសកកម្មនៅតាមបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយប្រធានគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា, ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨, ប្រធានក្រុមសមាជិកា និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា ដោយពិភាក្សាអំពីកិច្ចការជាអាទិភាពតាមគណៈកម្មការនានា និងក្រុមសមាជិកព្រឹទ្ធសភានានា ដើម្បីរៀបចំផែនការបេសកកម្មរបស់ក្រុមសមាជិកព្រឹទ្ធសភា ក្នុងចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ តាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងរាជធានី ខេត្ត នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា។

    អង្គប្រជុំបានពិភាក្សា ចែករំលែកបទពិសោធ និងព័ត៌មានអំពីស្ថានភាពការងារនៅតាមមូលដ្ឋានរបស់ខ្លួន យ៉ាងផុលផុសដើម្បីបង្កើនគណនេយ្យភាពជាមួយអង្គបោះឆ្នោត និងបង្កើនលក្ខណៈងាយស្រួលក្នុងការបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ