នាព្រឹកថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ ពុទ្ធស័ករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវ ប្រចាំខែវិច្ឆិកា និងកំណត់ទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ នៅសាលពិសេសខាងក្រោម វិមានព្រឹទ្ធសភា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង២ ចាប់ពីប្រធាននាយកដ្ឋានឡើង…៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន