khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយរបស់ព្រឹទ្ធសភា ប្រគល់ជូនរដ្ឋបាលខេត្តកំពត
     
    ចែករំលែក ៖

    នារសៀលថ្ងៃសៅរ៍ ១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ព្រមទាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់ព្រឹទ្ធសភា ដែលសុទ្ធសឹងជាឱសថ ក្នុងទំហំទឹកប្រាក់ជាង មួយលាន ពីរសែនដុល្លារអាមេរិកប្រគល់ជូនរដ្ឋបាលខេត្តកំពត ដឹកនាំដោយឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នៅមន្ទីរសុខាភិបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ក្រុង ស្រុក និងមន្ត្រីសុខាភិបាលខេត្តកំពត។

    សូមគូសបញ្ជាក់ថា អំណោយរបស់ព្រឹទ្ធសភាខាងលើ គឺទទួលបានពីការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ក្រោមអនុស្សរណ:នៃការយោគយល់ជាមួយគណៈកម្មការទី១០ ព្រឹទ្ធសភា តាំងពីឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ចំនួន ១០លានដុល្លារអាមេរិក។ បន្ទាប់មកក្នុងឆ្នាំ២០២៤ អនុស្សរណៈនេះត្រូវបានពង្រីកនិងបន្តថែមឡើងចំនួន៥ឆ្នាំទៀត ដែលមានទឹកប្រាក់សរុបចំនួន៤០លានដុល្លារអាមេរិក ក្នុងកិច្ចបង្កើនការសហការទ្វេភាគី ហើយអំណោយមនុស្សធម៌នេះដែរ សម្រាប់ចូលរួមលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ នៃប្រទេសកម្ពុជា…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ