khmer eng
  • ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចុះពិនិត្យ​ម៉ាស៊ីន​កិន​កំទេចឈេី​សម្រាប់ផលិតជា​ជី​ធម្មជាតិ និងពិនិត្យដំណើរការសាងសង់ផ្លូវ នៅខេត្ត​កំពង់​ស្ពឺ​
     
    ចែករំលែក ៖

    នាវេលាម៉ោង​១១ថ្ងៃ​ត្រង់​ ថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ បានអញ្ជេីញដឹកនាំក្រុមការងារ​ចុះពិនិត្យ​ម៉ាស៊ីន​កិន​កំទេចឈេី​ សម្រាប់យកផលិតជា​ជី​ធម្មជាតិ​ បន្ទាប់មកបានអញ្ជេីញពិនិត្យសកម្មភាពក្រុមការងារ​គ្រឿងចក្រ​ ដែលបាននិង​កំពុងសម្រុក​សាងសង់​គ្រឹះផ្លូវ​មួយខ្សែ​ទទឹង​៩ម៉ែត្រ​ បណ្តោយ​៣,២០០ម៉ែត្រ​ និងបន្ត​មកពិនិត្យសកម្មភាព​ក្រុមជាង​ចាក់​បេតុង​ក្រាលផ្លូវ​មួយខ្សែទៀត​ កម្រាស់​០,១៥សង់ទីម៉ែត្រ​ទទឹង​៩ម៉ែត្រ​ ​បណ្តោយ​៩៥០ម៉ែត្រ​ ស្ថិតក្នុង​ភូមិ​ស្វាយដង្គុំ​ ឃុំស្គុះ​ ស្រុកសំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​  ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ