khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងសភាពការណ៍ថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា  និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២  បានដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ (កំពង់ចាម និងត្បូងឃ្មុំ)ទីប្រឹក្សា ថ្នាក់ដឹកនាំ-សមាជិកខុទ្ទកាល័យ និងក្រុមការងារ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៥ រួមមាន៖
    ១.សភាពការណ៍ក្តៅនៅតាមព្រំដែនកម្ពុជា-ថៃ ដែលភាគីថៃបានបើកការវាយប្រហារមកលើកម្ពុជា បន្ទាប់ពីសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយដោយយោធាថៃ
    ២.ពិនិត្យរបាយការណ៍សកម្មភាពការងារប្រចាំឆ្នាំ២០២៥
    ៣.ពិនិត្យរបាយការណ៍ចំណូល-ចំណាយប្រចាំឆ្នាំ២០២៥
    ៤.ពិនិត្យ និងផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦
    ៥.បញ្ហាផ្សេងៗ ។

    នៅលើគ្រប់របៀបវារៈ អង្គប្រជុំទទួលបានការចូលរួមមតិយ៉ាងផុសផុល និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ លើផែនការសកម្មភាពការងារបន្ទាប់។

    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុប្រធានទី១ បានសម្តែងនូវការថ្លែងអំណរគុណ និងមោទនភាពជាតិខ្ពស់ចំពោះទឹកចិត្តស្នេហាជាតិ សាមគ្គីឯកភាពជាតិ ជាធ្លុងមួយ នៅគ្រប់ស្រទាប់សង្គមជាតិ ដែលបានគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈជួយដល់សមរភូមិមុខ ក្នុងការការពារទឹកដីមាតុភូមិកម្ពុជា វាយបំបាក់ឱ្យបរាជ័យរាល់ការប៉ុនប៉ងរំលោភបំពាន និងការចិញ្ចឹមមហិច្ឆតាឈ្លៀនពានរបស់ថៃ។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ