khmer eng
  • លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលឯក ញឹម សុភ័ក្រ និងលោកពលបាលឯក ចៅ ប៊ុនថាន ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់ថៃ នៅខេត្តព្រះវិហារ
     
    ចែករំលែក ៖

    នាល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកជំទាវ យស ថានារី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ រួមជាមួយលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលឯក ញឹម សុភ័ក្រ វីរកងទ័ពឈរជើងនៅតំបន់តាថាវ ខេត្តព្រះវិហារ កងពលលេខ៨ វរសេនាធំលេខ៣៨៥ បានពលីនៅសមរភូមិមុខតាមបន្ទាត់ព្រំដែន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៨:០៩នាទីព្រឹក ដោយពួកចោរសៀមលួចវាយប្រហាមកលើវីរកងទ័ពការពារតាមបន្ទាត់ព្រំដែន។ សពត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះម្តាយក្មេក ស្ថិតនៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុប្រាសាទសំបូរ ខេត្តកំពង់ធំ។ ចំណែកសពពលបាលឯក ចៅ ប៊ុនថាន នៅកងឯកភាពវរសេនាតូចអន្តរាគមន៍លេខ២៨២ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ជាវីរកងទ័ពឈរជើងនៅជាំតែ ខេត្តព្រះវិហារជាប់ព្រំប្រទល់ និងប្រទេសថៃ ដែលបានពលីជីវិតដោយពួកចោរសៀមលួចវាយប្រហារចូលមកក្នុងទឹកដីរបស់កម្ពុជា សពវីរកងទ័ពតំកល់ធ្វើបុណ្យនៅគេហដ្ឋានភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
    ក្នុងឱកាសនោះ លោកជំទាវសូមសម្តែងនូវសេចក្តីសោកស្តាយ ក្ដុកក្ដួលឥតឧបមា ដោយបានទទួលដំណឹងថា លោកព្រឹន្ទបាលឯក ញឹម សុភ័ក្រ និងលោកពលបាលឯក ចៅ ប៊ុនថាន ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងការពារបូរណភាពទឹកដី នៅសមរភូមិមុខ ខេត្តព្រះវិហារ។
    មរណភាពលោកព្រឹន្ទបាលឯក ញឹម សុភ័ក្រ និងលោកពលបាលឯក ចៅ ប៊ុនថាន គឺជាការបាត់បង់ស្វាមី កូនប្រុសបង្កើត ឪពុកបង្កើត បងប្រុស ប្អូនប្រុសជាទីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណី ចំពោះក្រុមគ្រួសារ និងសាច់ញាតិជិតឆ្ងាយ។ លោកទាំងពីរ គឺជាយោធិនស្នេហាជាតិដ៏បរិសុទ្ធ បានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារមិនខ្លាចនឿយហត់ និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកទាំងពីរបានរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ។
    ក្នុងវេលាដ៏សែនក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធលោកទាំងពីរ បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

    ប្រភព៖ ជំនួយការលោកជំទាវ ឃួន ឃុនឌី


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ