ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញនាំយកអំណោយជា ម៉ាស់ការពារផ្សែងពុល អំបុក និងទឹកក្រូច ជូនដល់វីរកងទ័ពអង្គភាពរថក្រោះអគ្គបញ្ជាការជួរមុខ ប្រចាំទិសភូមិភាគទី៥ និងវីរកងទ័ពអង្គភាពកាំភ្លើងធំអគ្គបញ្ជាការជួរមុខនៅទិសសមរភូមិខេត្តបន្ទាយមានជ័យ
នារសៀលថ្ងៃច័ន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញនាំយកអំណោយមាន ម៉ាស់ការពារផ្សែងពុលចំនួន២៥០ម៉ាស់ អំបុកចំនួន៥០០គីឡូក្រាម និងទឹកក្រូចចំនួន៥០កេស របស់ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់វីរកងទ័ពអង្គភាពរថក្រោះអគ្គបញ្ជាការជួរមុខ ប្រចាំទិសភូមិភាគទី៥ និងវីរកងទ័ពអង្គភាពកាំភ្លើងធំអគ្គបញ្ជាការជួរមុខនៅទិសសមរភូមិខេត្តបន្ទាយមានជ័យ។ សូម ឯកឧត្តម និងលោកជំទាវ បុត្រា បុត្រី ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំប្បីឃ្លាងឃ្លៀតឡើយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា