khmer eng
  • ឯកឧត្តម យស ផានីត្តា​ អញ្ជើញចូលរួមនាំយកអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ជនភៀសសឹក និងវីរកងទ័ពកម្ពុជា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា ព្រមទាំងសមាជិក សមាជិកា គណៈកម្មការទី៨ រដ្ឋសភា និងក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី បានអញ្ជើញនាំយកអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ជនភៀសសឹក និងវីរកងទ័ពកម្ពុជា។

    អំណោយទាំងនេះរួមមាន៖
    ១-សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនម៉ាស់ការពារផ្សែងពុលសម្រាប់វីរកងទ័ពកម្ពុជាចំនួន ២,០០០ម៉ាស់ (គិតជាទឹកប្រាក់ ២០,០០០ដុល្លារ) និងជូនថវិកាជនភៀសសឹកចំនួន ១០,០០០,០០០រៀល។
    ២-ក្រុមសភាជាតិអ្នកនយោបាយស្រ្តីជូនថវិកាវីរកងទ័ពកម្ពុជាចំនួន ៦,០០០,០០០រៀល ក្នុង ៣គោលដៅ (១គោលដៅថវិកា ២,០០០,០០០រៀល) និងជូនថវិកាជនភៀសសឹកចំនួន ៧,៥០០,០០០រៀល សរុបជាទឹកប្រាក់ទាំងអស់ ១៣,៥០០,០០០រៀល។
    ៣-គណៈកម្មការទី៨ រដ្ឋសភា ជូនថវិកា ៧,៥០០,០០០ រៀល។
    ៤-ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ និងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ រដ្ឋសភា និងក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងក្រុមគ្រួសារ ជូនឃីដជនភៀសសឹកចំនួន ៥០០គ្រួសារ និងឃីដកូនក្មេង ៥០០កញ្ចប់ (គិតជាទឹកប្រាក់ ១៨,០០០ដុល្លារ) ។
    ៥-ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា ជូនម៉ាស់ការពារផ្សែងពុលសម្រាប់វីរកងទព័កម្ពុជាចំនួន ១,០០០ម៉ាស់ (គិតជាទឹកប្រាក់ ១០,០០០ដុល្លារ) និងថវិកា ៥,០០០,០០០រៀល។

    ពិធីប្រគល់-ទទួលអំណោយនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រះវិហារ និងការចែកអំណោយជូនជនភៀសសឹកចំនួន ៥០០គ្រួសារ ធ្វើនៅវត្តគីឡូលេខ៨ ក្នុងខេត្តព្រះវិហារ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ