ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ រួមមាន ឯកឧត្តម ណែត ភឿត អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងរដ្ឋលេខាធិការអាកាសចរស៊ីវិល និងកងកិត្តិយស-ត្រែទ័ព ដើម្បីពិភាក្សាលើការត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ប៉ាគីស្ថាន ដឹកនាំដោយឯកឧត្តម ស៊ីយ៉េដ យូសាហ្វេ រ៉ាសា ហ្គីឡានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន