khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ដែលកំពុងខិតខំក្នុងការបន្តអនុវត្តវិធានការណ៍ ៣ការពារ ៣កុំ និងចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ របស់រាជរដ្ឋាភិបាល។ នាឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធរឱ្យខិតខំបន្តទៀតក្នុងការផ្សព្វផ្សាយវិធានការណ៍នានា របស់រាជរដ្ឋាភិបាល ពិសេសសេចក្តីសម្រចលេខ ០៦៨/២១/សសរ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តះអាសន្ន ដើម្បីទប់ស្កាត់ការរីរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តលោកពុកអ្នកម៉ែក្នុងសមាគមមនុស្សចាស់ បន្តចូលរួមឱ្យបានជាប់ជាប្រចាំក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ស្ថិតនៅសាលាសង្កាត់ទឹកល្អទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន