khmer eng
  • ឯកឧត្តម ហែម ខន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៧ បានអញ្ជើញចុះពិនិត្យដំណើរការទទួលការចាក់វ៉ាក់សាំងការពារការរីករាលដាលជំងឺកូវីដ-១៩ ជូនក្រុមប្រឹក្សាឃុំទាំង១៥ របស់ស្រុកសំរោងទង
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៧ បានអញ្ជើញចុះពិនិត្យដំណើរការទទួលការចាក់វ៉ាក់សាំងការពារការរីករាលដាលជំងឺកូវីដ-១៩ ជូនក្រុមប្រឹក្សាឃុំទាំង១៥ របស់ស្រុកសំរោងទង នៅមណ្ឌលសុខភាពឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះដែរឯកឧត្តមបានឧបត្ថម្ភដល់ក្រុមការងារចំពោះកិច្ចដែលសម្រួលដល់ការងារចាក់វ៉ាក់សាំងចំនួន ០៦នាក់ និងក្រុមគ្រូពេទ្យចំនួន ១២នាក់ សរុបទាំងអស់ ១៨នាក់។

    ក្នុងនោះម្នាក់ៗទទួលបានថវិកាចំនួន ៥០ ០០០ រៀល (សរុបទាំង ១៨នាក់ ស្មើនឹងថវិកាចំនួន ៩០០ ០០០ រៀល) ព្រមទាំងបានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ១០កេស ជូនដល់មណ្ឌលសុខភាពឃុំត្រពាំងគងសម្រាប់ប្រើប្រាស់ សរុបការឧបត្ថម្ភទាំងអស់ស្មើនឹងទឹកប្រាក់ចំនួន ១ ០៦០ ០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា