khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ានឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងលើកទឹកចិត្ត បងៗកងទ័ពដែលកំពុងឈរជើងតាមបណ្ដោយព្រំដែន នៅទីបញ្ជាការសឹករងក្រុងប៉ោយប៉ែត និងវរ:សេនាតូចថ្មើជើង ៥១៤ ស្ថិតនៅភូមិសាស្ត្រព្រំដែនកម្ពុជា-ថៃ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍  ទី១០ ខែមេសាឆ្នាំ២០២១ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ានឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  អមដំណើរដោយ ឯកឧត្តម ស្រេង សុផល, ឯកឧត្តម លន់ វាសនា សមាជិកក្រុមប្រឹក្សាខេត្ត  ឯកឧត្តម សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត លោក ស៊ីន សុខមាន លោក ថា លីន និងក្រុមការងារយុវជខេត្តបន្ទាយមានជ័យ ក្រុមការងារយុវជនក្រុង សង្កាត់ប៉ោយប៉ែត និងសប្បុរសជន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងលើកទឹកចិត្ត បងៗកងទ័ពដែលកំពុងឈរជើងតាមបណ្ដោយព្រំដែន នៅទីបញ្ជាការសឹករងក្រុងប៉ោយប៉ែត និងវរ:សេនាតូចថ្មើជើង ៥១៤ ស្ថិតនៅភូមិសាស្ត្រព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ក្នុងការការពារជំងឺកូវីដ១៩។ នាឱកាសនោះឯកឧត្តមបានថ្លែងកោតសរសើរចំពោះការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួនបានយ៉ាងល្អក្នុងការបំពេញការងារជូនជាតិមាតុភូមិ ពិសេសក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងត្រូវចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការណ៍ ៣ការពារ និង៣កុំ និងគោលការនានាមួយចំនួនទៀតរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម បាផ្តល់ជូននូវសម្ភារគ្រឿងឧបភោគបរិភោគរួមមាន :

    ១-មី២២១កេស

    ២-ទឹកបរិសុទ្ធ ១,០០០យួរ

    ៣-ក្រដាសជូតមាត់ ៦៦០ដុំ

    ៤-អាល់កុល ៦០លីត្រ

    ៥-ម៉ាស ២,៥០០ម៉ាស់

    ៦-ជែលដប់ធំ ៥០ដប, ដបតូច ២០០ដប

    ៧-ទឹកស៊ីអ៊ីវ ១៣កេស និង ១០យួរ

    ៨-ទឹកត្រី ២៥កេស និង ១០យួរ

    ៩-អង្ករ ៤០០ គ ក្រ

    ១០-ទឹកសុទ្ទណាមធីប ៥០កេស

    ១១-កាហ្វេ ០១កេសធំ

    ១២-ស្ករស  ៣០ គ .ក្រ

    ១៣-ទឹកក្មេះ  ០៦កេស

    ១៤-ត្រី  ១០ គ.ក្រ

    ១៥-ប៊ីចេង ០៥ គ.ក្រ

    ១៦-អំបិល ៥០ គ.ក្រ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា