khmer eng
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញ ប្រគល់អង្ករ ចំនួន១០តោន ជូនសង្កាត់ទាំង១០របស់ក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលជួបបញ្ហាជីវភាពខ្វះខាតក្នុងអំឡុងពេលបិទខ្ទប់នៃភូមិសាស្ត្រក្រុងតាខ្មៅដោយសារការរីករាលដាលនៃជម្ងឺ covid-19
     
    ចែករំលែក ៖

    ក្រុងតាខ្មៅ÷នារសៀលថ្ងៃសៅរ៍ទី១៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចែកអង្ករជូនដល់សង្កាត់ទាំង១០ នៃក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកំពុងត្រូវបានបិទខ្ទប់ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងទប់ស្កាត់ជំងឺនេះមិនអោយឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។ នា ឱកាសនោះដែរ ឯកឧត្តម កិត្តិសង្គហបណ្ឌិតបានផ្តាំផ្ញើរឲ្យអាជ្ញាធរ÷

    – ចុះអប់រំណែនាំ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវគោរពតាមការណែនាំនានារបស់ក្រសួងសុខាភិបាល អនុវត្តន៍វិធានការ៣កុំ ៣ការពារ

    –  ត្រូវបង្កើនការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនក្នុងមូលដ្ឋាន ពិសេសលើកត្តាសុខភាព និងជីវភាព មិនត្រូវទុកអោយបងប្អូនឈឺស្លាប់ដោយមិនបានបញ្ជូនទៅព្យាបាល ប្ញ អត់ឃ្លានស្លាប់ដោយសារអត់ស្បៀងអាហារឡើយ ត្រូវធ្វើការរាយការណ៍ដល់ថ្នាក់ក្រុង ខេត្តជាបន្ទាន់ដើម្បីរួមគ្នាដោះស្រាយ

    –  ត្រូវមានកិច្ចសហការ និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភះ

    –  សូមជួយពន្យល់ និងជម្រុញបងប្អូន ដែលត្រូវទទួលបានការចាក់វ៉ាក់សាំង ឲ្យបានទៅចាក់គ្រប់ៗគ្នា និងសូមឲ្យមានការជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានលះបង់ទាំងកម្លាំងកាយ ចិត្ត មិនខ្លាចការនឿយហត់ដើម្បីសុខទុក្ខបងប្អូនទូទាំងប្រទេស


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន