khmer eng
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញប្រគល់ម៉ាស់ចំនួន១០,០០០ម៉ាស់ អាកុលចំនួន៦០០លីត្រ មីជាតិចំនួន២០០កេស និងទឹកសុទ្ធចំនួន២០០កេស ជូនដល់រដ្ឋបាលស្រុកអង្គស្នួល
     
    ចែករំលែក ៖

    នារសៀលថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញប្រគល់ម៉ាស់ចំនួន១០,០០០ម៉ាស់ អាកុលចំនួន៦០០លីត្រ មីជាតិចំនួន២០០កេស និងទឹកសុទ្ធចំនួន២០០កេស ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជូនដល់រដ្ឋបាលស្រុកអង្គស្នួល សម្រាប់ទុកចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាក និងខ្វះខាតក្នុងមូលដ្ឋានក្នុងពេលដែលរាជរដ្ឋាភិបាលមានវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ក្នុងឱកាសនោះ ឯកឧត្តមកិតិ្តសង្គហបណ្ឌិត បានមានប្រសាសន៍សំខាន់ៗដូចខាងក្រោម ៖

    បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ចំពោះសមាជិកក្រុមប្រឹក្សាឃុំ និងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋទូរទាំងស្រុកអង្គស្នួល
    សូមឲ្យអាជ្ញាធរត្រូវមានវិធានការ ចុះអប់រំណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវគោរពតាមការណែនាំនានារបស់ក្រសួងសុខាភិបាល អនុវត្តន៍វិធានការ៣កុំ ៣ការពារ និងត្រូវ
    ផ្សព្វផ្សាយឲ្យបានរហ័ស និងទូលំទូលាយដល់ប្រជាពលរដ្ឋនូវវិធានការនានា របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ពិសេសត្រូវពន្យល់ណែនាំអំពីទោសទណ្ឌនៃការល្មើស បម្រាមជៀសវាងបងប្អូនប្រព្រឹត្តខុសនាំមានទោស ។
    អាជ្ញាធរត្រូវបង្កើនការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនក្នុងមូលដ្ឋាន ពិសេសលើកត្តាសុខភាព និងជីវភាព មិនត្រូវទុកឱ្យបងប្អូនឈឺស្លាប់ដោយមិនបានបញ្ជូនទៅព្យាបាល ប្ញ អត់ឃ្លានស្លាប់ដោយអត់ស្បៀងអាហារឡើយ ត្រូវធ្វើការរាយការណ៍ដល់ថ្នាក់លើជាបន្ទាន់ដើម្បីរួមគ្នាដោះស្រាយ
    ក្នុងដំណាក់កាលនេះមានតែកិច្ចសហការ និងការចូលរួមរវាងបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ មូលដ្ឋានទេ ទើបអាចចូលរួមបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ នេះបាន ពិសេសអាជ្ញាធរត្រូវអនុត្តការងាររបស់ខ្លួនដោយភាពទន់ធ្លន់ តែត្រូវម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីសុខមាលភាព និងសុវត្ថិភាពរបស់ប្អូនក្នុងមូលដ្ឋាន
    សូមជួយពន្យល់ និងជម្រុញបងប្អូន ដែលត្រូវទទួលបានការចាក់វ៉ាក់សាំង ឲ្យបានទៅចាក់គ្រប់ៗគ្នា និងសូមឲ្យមានការជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានលះបង់ទាំងកម្លាំងកាយ ចិត្ត មិនខ្លាចការនឿយហត់ដើម្បីសុខទុក្ខបងប្អូនទូទាំងប្រទេស
    សូមធ្វើការបែងចែកអំណោយទាំងនេះឲ្យចំគោលដៅ
    ជាទីបញ្ចប់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានជូនពរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមប្រឹក្សាឃុំក៏ដូចជាផ្តាំសួរសុខទុក្ខ និងជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកអង្គស្នួល សូមទទួលបានពរជ័យ សុខសុវត្ថិភាព និងសូមថែរក្សាសុខភាពឲ្យជៀសឆ្ងាយពីជម្ងឺទាំងពួង ពិសេសជម្ងឺកូវីដ ១៩ ដែលកំពុងឆ្លងរាលដាលនាពេលនេះ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា