khmer eng
  • ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយកម្មករនិយោជិត និងនិយោជក ខាងអនាម័យ ក្នុងក្រុងសែនមនោរម្យ របស់ក្រុមហ៊ុន អែម សុម៉ាលី នៅក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយ លោក ហៀក សុផាន អភិបាល នៃគណៈអភិបាលក្រុងសែនមនោរម្យ និងលោក ណយ ចន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយកម្មករនិយោជិត និងនិយោជក ខាងអនាម័យ ក្នុងក្រុងសែនមនោរម្យ របស់ក្រុមហ៊ុន អែម សុម៉ាលី នៅក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១  និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនកម្មករនិយោជិត និងនិយោជកសរុបចំនួន ១៥នាក់ ដោយក្នុងមួយនាក់ទទួលបាននូវ៖ អង្ករ ២០គីឡូក្រាម មីខ្លាឃុំក្រហម ១កេស ទឹកបរិសុទ្ធវីតាល់ ១កេស ម៉ាស់ ១ប្រអប់ អាល់កុល ១ដប ក្រមា ១ និងបានជូនថវិកាដល់កម្មករនិយោជិត និងនិយោជកក្នុងមួយនាក់ ចំនួន ៥០,០០០រៀល បន្ថែមទៀត ពិធីនេះបានប្រព្រឹត្តទៅនៅសាលាក្រុងសែនមនោរម្យ ។ ឯកឧត្តម ណយ ស្រូន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស បងប្អូនកម្មករនិយោជិត និងនិយោជកនៅទូទាំងប្រទេស ក៏ដូចជាខេត្តមណ្ឌលគិរី។ ឯកឧត្តម បានបញ្ជាក់ថា ដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើតឡើងយ៉ាងគំហុក និងគួរឲ្យព្រួយបារម្ភ ព្រមទាំងបានឆក់យកអាយុជីវិតអ្នកជំងឺកូវីដ-១៩ផងដែរ។ ដូច្នេះ ឯកឧត្តម ណយ ស្រូន បានណែនាំដល់កម្មករនិយោជិត និងនិយោជកទាំងអស់ ត្រូវចូលរួមឲ្យបានហ្មត់ចត់តាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល នៅវិធានការ ៣ការពារ និង ៣កុំ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា