khmer eng
  • សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមប្រជុំដើម្បីស្តាប់របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមេសា និងទិសដៅប្រចាំខែឧសភា នៅសាលប្រជុំសាលាស្រុកបន្ទាយអំពិល
     
    ចែករំលែក ៖

    នៅសាលប្រជុំសាលាស្រុកបន្ទាយអំពិល នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ និងលោកជំទាវ មុំ ពុទ្ធីដា អភិបាលរងខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមប្រជុំដើម្បីស្តាប់របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមេសា និងទិសដៅប្រចាំខែឧសភា របស់រដ្ឋបាលស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាលទ្ធផលឃើញមានសកម្មភាពល្អ រីកចំរើនក្នុងការងារដឹកនាំ គ្រប់គ្រង ពិសេសការគ្រប់គ្រង និងទប់ស្កាត់បានល្អ ដោយពុំការមានការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងមូលដ្ឋាន។ មានមតិក្នុងពេលនោះ ឯកឧត្តម នៅ សំ បានណែនាំនូវចំណុចមួយចំនួនរួមមាន ៖
    ១-សុំបន្តធ្វើអត្តសញ្ញាណប័ណ្ណ និងចែក ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា និងទាន់ពេលវេលា។
    ២-ត្រូវបន្តជុំរុញឱ្យបងប្អូនគ្រប់អាយុ១៨ឆ្នាំ បានទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត
    ៣-បន្តគ្រប់គ្រងការពារប្រជាពលរដ្ឋឱ្យជៀសផុតពីជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបាននូវវិធានការ ៣ការពារ ៣កុំ និង២ ចូលរួម។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម