khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥:00នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីប្រចាំប្រទេសនានាចំនួន០៩រូប ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំមុននឹងចេញដំណើរទៅបំពេញភារកិច្ច រួមមាន៖ ឯកឧត្តម កាន់ ផារិទ្ឌ ឯកអគ្គរាជទូតប្រចាំចក្រភពអង់គ្លេស ឯកឧត្តម តាន់ វុដ្ឋា ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋស៊ែប៊ី ឯកឧត្តម មាស គឹមហេង ឯកអគ្គរាជ ទូត ប្រចាំសាធារណរដ្ឋតួកគី ឯកឧត្តម កេត សោផាន់ ឯកអគ្គរាជ ទូត ប្រចាំសាធារណរដ្ឋបារាំង លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជ ទូត ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម សៀង ប៊ុនវុធ ឯកអគ្គរាជ ទូតប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោកជំទាវ ផែន សាវនី ឯកអគ្គរាជ ទូត ប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជ ទូតប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី និងឯកឧត្តម សុខ ខឿន ឯកអគ្គរាជ ទូត ប្រចាំសាធារណរដ្ឋសិង្ហបុរី។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង