khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីចិន
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៥:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជីមិន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
    ឯកឧត្តម ជាំង ជីមិន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានទទួលមរណភាព កាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២:១៣នាទី ថ្ងៃត្រង់ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅទីក្រុងសៀងហៃ ប្រទេសចិន។
    ឯកឧត្តម ជាំង ជឺមីន គឺជារដ្ឋបុរសដ៏ឆ្នើមដែលបានលះបង់ស្ទើពេញមួយជីវិត ដើម្បើបុព្វហេតុអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រទេសចិនឱ្យមានការរីកចម្រើនដ៏អស្ចារ្យ នាំមកនូវវឌ្ឍនភាព វិបុលភាពដ៏ត្រចះត្រចង់ជូនប្រជាជនចិន និងនាំមកជូនជាតិនូវកិត្យានុភាព ឧត្តមភាពដ៏ខ្លាំងក្លានៅក្នុងតំបន់ និងសកលលោក ហើយកត្តិនាម និងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមទទួលបាននូវការគោរពស្រឡាញ់ពីបណ្តាថ្នាក់ដឹកនាំកំពូលៗ និងប្រជាជនជាច្រើននៅក្នុងសកលលោក។ ឯកឧត្តម ជាំង ជឺមីន ជាមិត្តភក្តិដ៏ល្អរបស់កម្ពុជាដែលបានយកចិត្តទុកដាក់ និងផ្តល់សារៈសំខាន់ខ្ពស់ដល់ការថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងកម្ពុជា -ចិន និងធ្លាប់បានរួមដំណើរជាមួយប្រជាជនកម្ពុជាក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនឆាប់រហ័ស។ មនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅរបស់ឯកឧត្តម ជាំង ជឺមីន ចំពោះប្រជាជនកម្ពុជាត្រូវបានចងចាំជារៀងរហូត។
    ព្រឹទ្ធសភា និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងក្តុកក្តួលបំផុតជាមួយឯកឧត្តមប្រធាន និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនចិន ជាមួយក្រុមគ្រួសារឯកឧត្តម ជាំង ជឺមីន ជាមួយរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់ចំពោះការបាត់បង់ដ៏ធំធេងនេះ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម