khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ជីវភាព ជាអនុគមន៍នៃសុខភាព និងសមត្ថភាព
     
    ចែករំលែក ៖

    នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីការដាក់ឱ្យប្រើប្រាស់ បណ្ណាល័យ មេគង្គ-ឡានឆាង នៅក្នុងសាលាបឋមសិក្សាព្រែកលៀប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ។
    ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ដូចជាការផ្តល់អាហារូបករណ៍ តាមរយៈសមាគមអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ក្រសួងអប់រំ យុវជន និងកីឡា ជាដើម។ ឯកឧត្តមបណ្ឌិត បានរំលឹកដែរថា ទំនាក់ទំនងមិត្តដែកថែប កម្ពុជា-ចិន បានឡើងកម្រិតជា «កិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។
    ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត បានបង្ហាញពីទស្សនៈ និងជំនឿយ៉ាងមុតមាំថា ជីវភាព ជាអនុគមន៍នៃសុខភាព និងសមត្ថភាពមានន័យថាជីវភាពរបស់ខ្មែរនឹងប្រែខ្ពស់បាន បើខ្មែរមានសុខភាពល្អ និងសមត្ថភាពខ្ពស់។ ឯកឧត្តមបណ្ឌិត បានអំពាវនាវឱ្យមានការចូលរួមក្នុងគោលនយោបាយលើកកម្ពស់អាហារូបត្ថម្ភ តាមសុភាសិត ហូបតិចៗ ៥មុខ  ៥ព័ណ៌ ក្នុង១ថ្ងៃ។ ចំពោះករណីសមត្ថភាព គឺបង្កើនកម្រិតភាសាអង់គ្លេស ក្នុងចំណោមកុមារ ពិសេសកុមារតាមជនបទ។ ភាសាចិនមានប្រយោជន៍ណាស់ ក្នុងវិស័យពាណិជ្ជកម្មជាពិសេសនៅអាស៊ី។

    ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ