khmer eng
  • សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីព្រះរាជសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះមហា សង្ឃរាជ បួរ គ្រី ព្រះករុណាព្រះ​មហា​ក្សត្រ សីហមុនី
     
    ចែករំលែក ៖

    សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីព្រះរាជសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះមហា សង្ឃរាជ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តព្រះឥន្ទសាមគ្គីធម៌ ដែលស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។
    ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះផងដែរ ក៏មានពិធីព្រះសង្ឃស្វាធ្យាយជយន្តោ ថ្វាយព្រះពរជ័យមង្គលព្រះករុណា ជាអម្ចាស់ថ្វាយ និងប្រគេនទេយ្យទាន ថ្វាយរបាំថ្វាយ ព្រះពរ ព្រះរាជសុន្ទរកថាស្វាគមន៍របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានព្រះរាជបន្ទូលសំណេះសំណាលរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសប្រគេនជូនព្រះមន្ត្រីសង្ឃ និងស្បុរសជនផងដែរ។
    បន្ទាប់មកព្រះករុណាព្រះមហាក្សត្រជាអម្ចាស់តម្កល់ត្បូង បានយាងកាត់ខ្សែបូរសម្ពោធប៉ុស្តិ៍សុខភាព និងរាប់បាត្រព្រះសង្ឃ និងថ្វាយព្រះពរចម្រើនព្រះរាជាតិវឌ្ឍនមង្គលាភិសេក ព្រះករុណាព្រះមហាក្សត្រ ជាអម្ចាស់។
    ប៉ុស្តិ៍សុខភាព សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះករុណាព្រះមហា ក្សត្រ សីហមុនី ចាប់ផ្ដើមកសាងឡើងកាលពីថ្ងៃ០១ ខែមិថុនា ឆ្នាំ២០១៧ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ដោយមានទំហំសរុបចំនួន២៤០ម៉ែត្រការ៉េ និងមានបន្ទប់សរុប០៦បន្ទប់ បន្ទប់សម្រាប់រក្សាឱសថ០១ បន្ទប់ពិគ្រោះជំងឺ០១ និងបន្ទប់សម្រាប់សម្រាកព្យាបាលជំងឺចំនួន០៤។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail