khmer eng
  • ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នាយឧត្តមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
     
    ចែករំលែក ៖

     

    នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នាយឧត្តមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០២:០៤នាទីទៀបភ្លឺ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។

    សពរបស់ឯកឧត្តម ចក់ ឡេង ត្រូវបានក្រុមគ្រួសារ តម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ៤៦ ផ្លូវលេខ២៤០ ក្រុមទី៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ ស្មៀន ក្នុងឃុំជ្រោយស្វាយ ឃុំដងពែង និងឃុំជីខលើ ស្រុកស្រែអំបិល
    thumbnail
     
    ក្រុមសមាជិកាព្រឹទ្ធសភា ចុះជួបសំណេះសំណាលក្រុមប្រឹក្សាឃុំក្នុងស្រុកបសេដ្ឋ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ
    thumbnail
     
    ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ និងស្មៀន ឃុំឆ្នុកទ្រូ នៃស្រុកបរិបូរណ៍
    thumbnail
     
    ឯកឧត្តម ឈិត សុខុន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ដឹកនាំកិច្ចប្រជុំប្រចាំខែ ជាមួយក្រុមនានានៃព្រឹទ្ធសភា