khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញបើកកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការពិនិត្យលើវឌ្ឍនភាពរបស់កម្ពុជាក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង(UNHLM-TB) ឆ្នាំ២០២៣
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការពិនិត្យលើវឌ្ឍនភាពរបស់កម្ពុជាក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង(UNHLM-TB) ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាយកប្រតិបត្តិអង្គការខាណា និងជានាយកគ្រប់គ្រងគម្រោងខំមីត តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ(USAIDD) ប្រចាំកម្ពុជា និងបងប្អូនតំណាងឱ្យអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង។
    កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី៖
    ១-ស្វែងយល់ ពិនិត្យមើល និងពិភាក្សាអំពីវឌ្ឍនភាពរបស់កម្ពុជា ដោយរាប់បញ្ចូលទាំងការស្វែងរកករណីរបេងគ្រប់ទម្រង់ របេងស៊ាំថ្នាក់ របេងកុមារ ការព្យាបាលជំងឺរបេងបង្ការ(TPT) និងតម្រូវការធនធាន សម្រាប់អនុវត្តសេចក្តីប្រកាសនយោបាយ ស្តីពីរបេងនៅឆ្នាំ២០១៨។
    ២-កៀរគរការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ នៅកម្រិតថ្នាក់ជាតិ រួមមានសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា អ្នកសិល្បៈករ សិល្បៈការិនី អ្នកព័ត៌មាន អង្គការសង្គមស៊ីវិល បណ្ដាញសហគមន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលរួមចំណែក និងគាំទ្រលើការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង(UNHLM-TB) ឆ្នាំ២០២៣។
    ៣-ផ្តល់នូវអនុសាសន៍ និងសំណូមពរដើម្បីធ្វើឱ្យប្រាកដថា គោលដៅទាំងឡាយរបស់ប្រទេសអាចឈានទៅសម្រេចបាន និងរាយការណ៍ក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង(UNHLM-TB) ឆ្នាំ២០២៣។
    កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិនេះ ប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ ផ្តោតលើប្រធានបទសំខាន់ៗចំនួន០៥៖ ទី១-ព័ត៌មានគន្លឹះសំខាន់ៗនៃគោលដៅរបស់ប្រទេសកម្ពុជាពីឆ្នាំ២០១៨ ដល់២០២១ឬ២០២២ ទី២-តើយើងអាចពន្លឿនការឆ្លើយតបយ៉ាងដូចម្តេច ដើម្បីបំពេញនូវចន្លោះប្រហោងនៃគោលដៅរបស់ប្រទេសកម្ពុជា (ដោយពិនិត្យលើគោលដៅជាក់លាក់) ទី៣-ការពិភាក្សាពេញអង្គលើប្រធានបទ ការប្តេជ្ញាចិត្តផ្នែកនយោបាយ និងភាពជាអ្នកដឹកនាំក្នុងការឆ្លើយតបជំងឺរបេង ទី៤-ការពិភាក្សាពេញអង្គលើប្រធានបទ ហេតុអ្វីបានជាយើងត្រូវវិនិយោគ ដើម្បីបញ្ចប់ការរាតត្បាតបញ្ចប់ជំងឺរបេងត្រឹមឆ្នាំ២០៣០ និងប្រធានបទទី៥-ការពិភាក្សាពេញអង្គលើប្រធានបទ ក្របខណ្ឌគណនេយ្យ ភាពពហុវិស័យ សម្រាប់ឆ្លើយតបជំងឺរបេង។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    thumbnail
     
    សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា