khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគោលនយោបាយស្តីពី ការអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគោលនយោបាយស្តីពី ការអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ អគ្គាធិការ និងថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស។

     

    គោលនយោបាយនេះរៀបចំតាក់តែងឡើង ដើម្បីរៀបចំ ចាត់ចែង និងអនុវត្តកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទទួលបានការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជំនាញ ប្រើប្រាស់ចំណេះដឹងតាមជំនាញដែលមានសម្រាប់ចូលរួមចែករំលែកចំណេះដឹង ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាព និងសេវាការងារស្របទៅតាមការអភិវឌ្ឍន៍របស់ព្រឹទ្ធសភា៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមវេទិកាថ្នាក់ដឹកនាំអាស៊ាន-កូរ៉េ នៅសាធារណរដ្ឋកូរ៉េ
    thumbnail
     
    ឯកឧត្តម ទឹម ផន បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៅស្រុកកំចាយមារ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តម ទឹម ផន បានអញ្ជើញ ចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៅស្រុកកញ្ជៀច ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០ និងសេចក្តីសម្រេចសង្ឃសន្និបាតមន្ត្រីសង្ឃរាជធានីភ្នំពេញ
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះតាមផ្ទះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ៤ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ